គ្រូ​ឈុត​ស៊ីហ្គេម​របស់​ថៃ​ ត្រៀម​បែងចែក​កូន​ក្រុម​ជា​២ ផ្សេង​គ្នា​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ មុន​ចេញ​ទៅ​​ម៉ាឡេស៊ី


លោក Woorawoot Srimaka គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ផ្នែក​បុរស ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ប្រទេស​ថៃ ត្រៀម​បែងចែក​កូន​ក្រុម​ជា​២​ផ្សេង​គ្នា​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ចំនួន២​មុន​ចេញ​ទៅ​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ​២០១៧ នៅប្រទេស​ម៉ាឡេស៊ី។
ក្រុមទី១របស់ U-23 នេះ​នឹង​ចូលរួម​ប្រកួតក្នុងពានរង្វាន់​Dubai Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អារ៉ាប់រួម ជាមួយក្រុម​ម្ចាស់​ផ្ទះ កូរ៉េខាងជើង និងក្រុម​សិង្ហបុរី ខណៈ​ក្រុម​ឈុត​ទី២ ត្រូវ​ចូលរួម​ប្រកួតក្នុង​ពានរង្វាន់​មួយ​ទៀត​ជាមួយចិន ហ្សកដានី អារ៉ាប៊ីសាអូឌីត និងម៉ាឡេស៊ី។ ពានរង្វាន់​អន្តរជាតិ​ទាំង​២​នេះ​រៀបចំ​ឡើង​នៅ​ខែ​មីនា ខាង​មុខ​ដំណាល​គ្នា។
ស៊ីហ្គេម ឆ្នាំ​២០១៧ នេះ​នឹង​រៀបចំ​ឡើង​នៅ​ខែ​សីហា ខាង​មុខ ស្រប​ពេល​ក្រុម​ U-23 របស់​​ថៃ​ ជាក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ក្រោយ​យក​ឈ្នះ​លើក្រុម​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ៣ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​មេដាយ​មាស កាល​ពីឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី៕

Comments