ក្លឹប​បាល់​ទាត់​ Jeonbuk Hyundai Motors ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​ AFC Champions League ដោយ​សារ​កំណត់​លទ្ធផល​ទុក​មុន

កូឡាឡាំពួរ៖ ស្ថាប័ន​អជ្ញាកណ្ដាល​ឯករាជ​​ របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី ​(AFC) ​បាន​ពិន័យ​ម្ចាស់​ជើង​ឯក​ AFC Champions League ២០១៦ Jeonbuk Hyundai Motors ដក​ចេញ​មិន​ឲ្យ​ចូល​រួម​លេង​ក្នុង​ពាន​នេះ ​ក្នុង​រដូវ​កាល​២០១៧​ទៀត​ទេ ​ដោយ​សារ​តែ​រក​ឃើញ​ថា មាន​ការ​ជាប់​ទាក់​ទងទៅ​នឹង​អំពើ​កំណាត់​លទ្ធផល​ទុក​មុន​​អំឡុង​រដូវ​កាល​២០១៣-២០១៤​ក្នុង​ពាន​លីក​កំពូល​កូរ៉េខាងត្បូង។

ដោយសារ​តែ​សកម្មភាព​នេះ​ត្រូវ​បាន​រក​ឃើញ​ការ​ជាប់​ទាក់​ទង​ ទៅ​នឹង​មាត្រា​ច្បាប់​នៃ​សហព័ន្ធ​បាល់ទាត់​អាស៊ី​មាត្រា​១១.៨ Jeonbuk Hyundai Motors នឹង​ត្រូវ​អស់​ឱកាស ​ហើយ​ដក​ចេញ​ពី​បញ្ជី​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០១៧​នេះ​តែ​ម្ដង។


ដូច្នេះ​ក្លឹប​  Jeju United FC (KOR) ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​លីក​កូរ៉េ​ និង​ Ulsan Hyundai (KOR)  ដែល​ឈរ​លេខ​៤ ​នឹង​អាច​ផ្ដល់​សិទ្ធ​ជំនួស​ឲ្យ​បាន​ចូល​លេង​ក្នុង​ពាន​នេះ​ដើម្បី​បង្គ្រប់​កៅអី​វិញ។
សមាគម​បាល់ទាត់​កូរ៉េខាងត្បូង​ នឹង​ត្រូវ​រង​ផល​ប៉ះពាល់​នៃ​ការ​ពិន័យ​នេះ​ដែរ​ ពិសេស​សមាជិក​​ និង​ក្លឹប​ដែល​ជាប់​ទាក់​ទង​ដទៃ​ទៀត​។​ ខាង​ AFC នឹង​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​លើ​ករណី​នេះ។
ប្រភព៖ AFC

Comments