ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស ចង់ឲ្យកីឡាករខ្ទើយចូលរួមប្រកួតបាល់ទាត់ក្នុងលីកដូចកីឡាករទូទៅដែរ
លោក Greg Clarke ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស ចង់ឲ្យកីឡាករបាល់ទាត់ខ្ទើយ ឬអ្នកដែលស្រឡាញ់ភេទដូចគ្នា ចូលរួមក្នុងក្លឹបដើម្បីប្រកួតក្នុងលីកដូចកីឡាករទូទៅដែរ។ ប្រសិនបើធ្វើបាននោះ អ្នកគាំទ្រនិងកាន់តែរីករាយជាងមុន។
Clarke បានជឿថា គួរតែប្រសើរជាងនេះ បើក្រុមកីឡាករខ្ទើយបញ្ជាក់ ពីទម្លាប់នៃការរួមភេទរបស់ពួកគេ ហើយចង់ឲ្យចូលរួមការប្រកួតជាទូទៅ នោះមនុស្សនឹងមានភាពស្មើគ្នាក្នុងវិស័យកីឡា។
“ ខ្ញុំបានផ្ញើសារពីសារប្រយោជន៍នៃការចូលរួមនេះ ។ ក្របខណ្ឌ Premier League , Football League និងសហព័ន្ធបាល់ទាត់គួរតែចាប់ផ្ដើមពីឥឡូវនេះ។ ប្រសិនបើអាចធ្វើបានមែននោះពួកគេនឹងរីករាយហើយព្រះអាទិត្យនឹងរះកាន់តែភ្លឺ។”សម្ដីរបស់ Clarke និយាយទៅកាន់ The Sun។
មានការស្ទាប់ស្ទង់មួយត្រូវបានធ្វើ ហើយក៏រកឃើញថា មានកីឡាករក្នុងក្រុមខ្លះជាអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែពួកគេមិនហ៊ាននិយាយជាសាធារណៈដោយសារខ្លាចបាត់បង់អាជីព។
Comments
Post a Comment