មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រា​ក្រ! Ronaldo ​រំលឹក​ពី​មិត្ត​ភ័ក្តិ​​​​ស្និទ្ធ​ហើយ ឲ្យ​លុយ​ ទិញ​ឡាន និង ផ្ទះឲ្យ​​​ទៀត​​ព្រោះ​ ដឹង​គុណ (ត)


Sport Refresh បានចុះផ្សាយពីខ្សែជីវិត ១០ ចំណុចរួចមកហើយរបស់ម្ចាស់ពាន Ballon d’Or ៤សម័យកាល។ តែពេលនេះមានរឿងតភាគ ៥ ចំណុចទៀត ពីចំណុចលេខ ១១ ដល់ ចំណុច ១៥
11.  Ronaldo ធំធាត់ក្នុងត្រកូលអ្នកក្រហើយអត់មានបន្ទប់គេងដោយឡែកទេ ពោលចែករំលែកបន្ទប់គេងជាមួយបងប្អូនបង្កើតរបស់គេ។
12. នៅអាយុ ៨ ឆ្នាំ Ronaldo លេងឲ្យក្រុមបាល់ទាត់ស្ម័គ្រចិត្តមួយឈ្មោះ Andorinha ជាទីដែលឳពុកខ្លួនជាអ្នកធ្វើការផ្នែកទុកដាក់សម្ភារៈនៅទីនោះ។
13. Cristiano សារភាពថាគេមានសំណាងណាស់ដែលមានមិត្តជិតស្និទ្ធ Albert Fantrau។ Ronaldo បញ្ជាក់ «ខ្ញុំសូមអរគុណដល់មិត្តរបស់ខ្ញុំ Albert ចំពោះភាពជោគជ័យរបស់ខ្ញុំ។ យើងលេងជាមួយគ្នាកាលនៅយុវជនក្លិប។ ពេលអ្នកនៅ Sporting (Lisbon) មកដល់ ពួកគេប្រាប់យើង អ្នកណាក៏ដោយឲ្យតែស៊ុតបាល់ចូលនោះ គេនឹងទទួលយកទៅបណ្ដុះបណ្ដាលនៅសាលា Academy។ កាលនោះយើងឈ្នះ ៣-០ ហើយខ្ញុំស៊ុតគ្រាប់ទី១  , Albert តែតចូលមួយគ្រាប់ ហើយ គ្រាប់ទី៣ រឹតតែធ្វើឲ្យគេចាប់អារម្មណ៍។  Albert អូសបាល់ទៅមួយទល់មួយនឹងអ្នកចាំទី ហើយខ្ញុំបានរត់ទៅក្បែរគេ។ តាមពិតគេអាចស៊ុតបានព្រោះអស់អ្នកចាំទីទៅហើយ ប៉ុន្តែ Albert បញ្ជូនបាល់ឲ្យខ្ញុំស៊ុត ហើយ ខ្ញុំជាអ្នកស៊ុតបានសម្រេច។  ខ្ញុំត្រូវគេទទួលយកទៅហាត់នៅ  Academy របស់ Sporting ក្រោយចប់ការប្រកួត។  បន្ទាប់មកខ្ញុំទៅជិត Albert ហើយសួរថា «ហេតុអ្វីបានយកខ្ញុំ?» ហើយ Albert ឆ្លើយ «ឯងល្អជាងខ្ញុំ» ប៉ុន្មានឆ្នាំក្រោយមកអ្នកកាសែតទៅផ្ទះ  Albert ដើម្បីសួររឿងពិតទាំងនេះ។  ចំណែក Alberto វិញបានបញ្ចប់អាជីពក្រោយការប្រកួតនោះ ហើយ អត់ការងារធ្វើឥលូវនេះ។ អ្នកកាសែតសួរថា អត់ការងារធ្វើចុះម៉េចបានមានផ្ទះល្អ និង ឡានទំនើបបែបនេះ និង អាចទ្រង់ទ្រង់គ្រួសារបានទៀតនោះ? មើលទៅដូចអ្នកមាន។ Albert ឆ្លើយទាំងមោទនភាពថាទាំងអស់នេះបានមកពី Cristiano។»
14.  ការប្រកួតអាជីពដំបូងឲ្យ Sporting Lisbon នៅក្របខ័ន្ឌ Portuguese Super League កាលដែលរូបគេមានអាយុ ១៧ ឆ្នាំ។ ពេលនោះហើយដែលធ្វើឲ្យគេចាប់ផ្ដើមដំណើរឆ្ពោះទៅកាន់វិថីបាល់ទាត់ដ៏អស្ចារ្យក្នុងលោក។
15. បិសាចក្រហម Manchester United ចុះហត្ថលេខានាំមកមក Old Trafford ក្នុងតម្លៃ ១២ លានផោននៅឆ្នាំ ២០០៣ ដែលជាតម្លៃបំបែកកំណត់ត្រាពេលនោះក្នុងអាយុ ១៧ ឆ្នាំ។

Comments